khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញជាគណៈអធិបតីបិទសិក្ខាសាលាសភាដើម្បីស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រៀងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នៅវិមានរដ្ឋសភា
     
    ចែករំលែក ៖

    នាថ្ងៃត្រង់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា អញ្ជើញជាគណៈអធិបតីបិទសិក្ខាសាលាសភាដើម្បីស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ព្រឹទ្ធសភាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចង់ឱ្យមានរបៀបធ្វើការ រវាងរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលមានការឆ្លងឆ្លើយគ្នាប្រកបដោយសាមគ្គីភាព មិត្តភាព ភាតរភាព និងគ្មានអរិភាពនឹងគ្នា។ ឯកឧត្តមក៏បានលើកឡើងអំពី កំណើនសេដ្ឋកិច្ចកម្ពុជារង្វង់ ៨% មុនវិបត្តិជំងឺកូវីដ-១៩ ហើយធ្លាក់ចុះ ៣,៦% ឆ្នាំ២០២០ ប៉ុន្តែបានកើនឡើងវិញក្នុងរង្វង់ ៥% ក្នុងមួយឆ្នាំ គិតពីឆ្នាំ២០២១ ដល់២០២៤។ ការរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អ បានធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើងដោយ ផសស ក្នុងមនុស្សម្នាក់ បានកើនឡើងជាង ៥ដង ពោលគឺពី ៤៦៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០៤ ដល់ប្រមាណ ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈអត្រាភាពក្រីក្រត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្រោម១០% មុនវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកយកសូចនាករសេដ្ឋកិច្ចពីរសំខាន់ដែលត្រូវយល់និងតាមដានមុនគេសម្រាប់ការពិនិត្យមើលសុខុមាលភាពសេដ្ឋកិច្ច គឺ កំណើនសេដ្ឋកិច្ច និងអតិផរណា។ ឯកឧត្តមបានគូសបង្ហាញពីសូចនាករទាំងពីរនេះរបស់ប្រទេសក្នុងតំបន់មេគង្គពី២០២៥-២០២៩ មានដូចតទៅ៖
    ១/កំណើនសេដ្ឋកិច្ចជាមធ្យមរបស់កម្ពុជា ៖ ៦,០% /ឆ្នាំ, វៀតណាម ៥,៩% /ឆ្នាំ, ឡាវ ២,៩% /ឆ្នាំ, ថៃ ២,៨% /ឆ្នាំ និងភូមា ១,៤% /ឆ្នាំ។
    ២/អតិផរណាជាមធ្យមប្រចាំឆ្នាំពីឆ្នាំ២០២៥-២០២៩ ត្រូវបានព្យាករថា មានប្រមាណ ១,៩% សម្រាប់ថៃ ២,៩% សម្រាប់កម្ពុជា ៣,៤% សម្រាប់វៀតណាម ៨,៦% សម្រាប់ភូមា និង ៣៥,១% សម្រាប់ឡាវ។ ឈរលើទិន្នន័យនៃសូចនាករទាំងពីរ ឯកឧត្តម អាចសន្និដ្ឋានបានថា ប្រជាជនប្រទេសឡាវ និងភូមា នឹងមានជីវភាពលំបាក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយសារកំណើនសេដ្ឋកិច្ចទាប និងអតិផរណាខ្ពស់។ ក្នុងវេលានេះដែរ ថៃមានកំណើនសេដ្ឋកិច្ចទាបបន្តិច តែមានអតិផរណាទាបជាងគេ។ រីឯកម្ពុជា និងវៀតណាម មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ និងរក្សាបាននូវអតិផរណាទាប។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ